អំពីយើង
Emerald Cash Co., Ltd —
សេវាបញ្ចាំដែលផ្តោតលើតម្លាភាព
សុវត្ថិភាព និងទំនុកចិត្ត
WHO WE ARE
តើយើងជានរណា?
ក្រុមហ៊ុនបញ្ចាំស្របច្បាប់ អេមើរ៉ល ឃែស ឯ.ក
ផ្តល់សេវាកម្មបញ្ចាំស្របតាមនីតិវិធី និងលក្ខខណ្ឌរបស់ក្រុមហ៊ុន
ដើម្បីជួយបំពេញតម្រូវការសាច់ប្រាក់ និងបង្វិលទុនរបស់អតិថិជន។
យើងផ្តល់សេវាកម្មលើទ្រព្យសម្បត្តិជាច្រើនប្រភេទ
រួមមានគ្រឿងអលង្ការ យានយន្ត នាឡិកាដៃប្រណិត
គ្រឿងអេឡិចត្រូនិច និងអចលនទ្រព្យ
អាស្រ័យលើការត្រួតពិនិត្យ និងការវាយតម្លៃតាមលក្ខខណ្ឌដែលបានកំណត់។
រាល់ប្រតិបត្តិការត្រូវផ្តោតលើការពន្យល់លក្ខខណ្ឌឲ្យបានច្បាស់
មុនពេលអតិថិជនព្រមព្រៀង និងចុះកិច្ចសន្យា។

Trusted Pawn Service
OUR PRINCIPLES
គោលការណ៍ដែលយើងផ្តោតសំខាន់
សេវាកម្មដែលមានដំណើរការច្បាស់លាស់
និងគោរពតាមកិច្ចព្រមព្រៀងជាមួយអតិថិជន។
តម្លាភាព
ពន្យល់លក្ខខណ្ឌសំខាន់ៗ
ដូចជា ទំហំប្រាក់កម្ចី ការប្រាក់
រយៈពេល និងកាតព្វកិច្ចរបស់ភាគី
មុនពេលចុះកិច្ចសន្យា។
សុវត្ថិភាព
ទ្រព្យបញ្ចាំត្រូវបានទទួល
កត់ត្រា និងរក្សាទុក
តាមនីតិវិធីគ្រប់គ្រងរបស់ក្រុមហ៊ុន។
ការវាយតម្លៃសមស្រប
ការពិចារណាទំហំប្រាក់កម្ចី
អាស្រ័យលើប្រភេទទ្រព្យ
ស្ថានភាព និងការវាយតម្លៃជាក់ស្តែង។
VISION
ចក្ខុវិស័យ
ចូលរួមលើកស្ទួយវិស័យសេវាបញ្ចាំស្របច្បាប់
ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ
ដែលមានតម្លាភាព សុវត្ថិភាព និងអាចទុកចិត្តបាន។
MISSION
បេសកកម្ម
ផ្តល់សេវាកម្មបញ្ចាំដែលមានដំណើរការច្បាស់លាស់
ចាប់ពីការត្រួតពិនិត្យ និងវាយតម្លៃទ្រព្យ
ការព្រមព្រៀងលក្ខខណ្ឌ ការបញ្ចេញប្រាក់
រហូតដល់ការសង និងទទួលទ្រព្យត្រឡប់វិញ។
OUR COMMITMENT
ការប្តេជ្ញាចិត្តរបស់យើង
Emerald Cash ប្តេជ្ញាផ្តល់ព័ត៌មានឲ្យបានច្បាស់
និងអនុវត្តប្រតិបត្តិការតាមលក្ខខណ្ឌដែលបានព្រមព្រៀងជាមួយអតិថិជន។
អតិថិជនគួរអាន និងស្វែងយល់លក្ខខណ្ឌក្នុងកិច្ចសន្យា
មុនពេលធ្វើការសម្រេចចិត្ត។
NEED MORE INFORMATION?
យើងនៅទីនេះដើម្បីជួយអ្នក
ទំនាក់ទំនងមក Emerald Cash
ដើម្បីសាកសួរព័ត៌មានអំពីសេវាកម្ម
និងលក្ខខណ្ឌពាក់ព័ន្ធ។